សេចក្តីជូនដំណឹង
​​​​​​​
រំលឹក​ប្រវត្តិ ​វីរ​សិល្បករ​ លោក​តា ស៊ីន ស៊ីសាមុត
និយាយ​ដល់​ឈ្មោះ​ លោក​តា ស៊ីន ស៊ីសាមុត មិត្ត​អ្នក​អាន​គ្រប់​វ័យ​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា គាត់​ជា​នរណា។ ប៉ុន្តែ​ខ្សែ​ជីវិត​របស់​គាត់​ស៊ី​ជម្រៅ​កម្រិត​ណា​នោះ​ប្រាកដ​ជា​​មាន​មិត្ត​អ្នក​អាន​មួយ​ចំនួន​ មិន​បាន​ស្គាល់​​ច្បាស់​នោះ​ទេ តើ​មែន​ទេ? ដូច្នេះ​ថ្ងៃ​នេះ​ Sabay នឹង​សង្ខេប​ឡើង​វិញ​បន្តិច​ពី​ជីវប្រវត្តិ​របស់​ លោក​តា ស៊ីន ស៊ីសាមុត។

អាន៖ នរណា​ខ្លះ​ធ្លាប់​ស្ដាប់​បទ​ “ឱ! ស្នេហ៍​មាស​បង”?

លោក​តា ​ស៊ីន ស៊ីសាមុត បាន​ចាប់​កំណើត​​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​១៩៣២ នៅ​ខេត្ត​ស្ទឹង​ត្រែង។ លោក​ជា​កូន​ប្រុស​ពៅ​នៃ​បណ្ដា​បង​ប្អូន​៤នាក់ (ប្រុស​២ ស្រី២) របស់​លោក​ ស៊ីន លាង និង​អ្នក​​ស្រី​ ស៊ីន ប៊ុន​លឿ ដែល​ជា​កូន​កាត់​ឡាវ-ចិន។

លោក​ឪ​ពុក​របស់​លោក​ជា​ឆ្មាំ​យាម​ពន្ធនាគារ នៅខេត្ត​បាត់​ដំបង និង​ជា​ទាហាន​បដិវត្តន៍​ប្រឆាំង​អាណានិគម​បារាំង។ លោក​ឪពុក​របស់​លោក​បាន​លាចាក​លោក​ដោយ​ជំងឺ​ហើយ​ម្ដាយ​​របស់​លោក​ក៏​បាន​រៀប​ការ​ម្ដង​ទៀត​ ដែល​ជា​អាពាហ៍ពិពាហ៍​ក្រោយ​នេះ​បន្សល់​ទុក​នូវ​កូន​២នាក់​ទៀត។

និយាយ​ពី​ទំនាក់​ទំនង​ស្នេហា​របស់​ លោក​ស៊ីន ស៊ីសាមុត វិញ គឺ​លោក​មិន​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ឲ្យ​បាន​ច្បាស់​លាស់​ជាមួយ​អ្នកណា​នោះទេ។ មិន​ច្បាស់លាស់​ព្រោះ​តែ​លោក​មាន​មហិច្ឆតា​ខ្ពស់​ និង​បូជា​ខ្លួន​សម្រាប់​ចម្រៀង ​​ហេតុ​នេះ​លោក​មិន​មាន​ពេល​សម្រាប់​មាន​ស្នេហា​ផ្អែម​ល្ហែម​ទេ។ ទំនាក់ទំនង​របស់​លោក​ជាមួយ​ស្រីៗ​ ទំនង​ជា​គ្រាន់​តែ​ត្រឹម​ជា​មិត្ត​ជាជាង​ស្នេហា។

លោក ​ស៊ីន ស៊ីសាមុត​ បាន​រៀប​ការ​ចំនួន​២ដង បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​សាលា​វេជ្ជសាស្ត្រ។ លោក​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​អ្នក​ស្រី​ខាវ ថងញ៉ុត ដែល​ជា​បងប្អូន​ជីដូន​មួយ​ជាមួយ​លោក ​តាម​ការ​ចាត់​ចែង​របស់​មេបា។ លោក​មាន​បុត្រា​ បុត្រី​ចំនួន​៤នាក់​។ ក្រោយ​ពី​សម័យ​ខ្មែរ​ក្រហម​ មាន​តែ​កូន​ស្រី​ម្នាក់ និង​កូន​ប្រុស​ម្នាក់​ទេ ដែល​រស់​រាន​មាន​ជីវិត។

លោក​តា ស៊ីន ស៊ីសាមុត គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ និង​ជា​អ្នក​ចម្រៀង​​ខ្មែរ​ដ៏​ល្បីល្បាញ​ នា​អំឡុង​​ទសវត្ស​ឆ្នាំ​៥០ ដល់​៧០។ លោក​ទទួល​បាន​រហ័ស​នាម​ថា អធិរាជ​សំឡេង​មាស។ លោក​ស៊ីន​ ស៊ីសាមុត​ ទទួល​មរណភាព​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ នៅ​ថ្ងៃ​ទី​១៨ ខែ ឧសភា ឆ្នាំ​១៩៧៦។

ថ្វី​បើ​លោក​បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ទឹក​ដម​សំឡេង​​ដ៏​ក្រអួន​ក្រអៅ ពីរោះ​រណ្ដំ​ចិត្ត​គួបផ្សំ​ និង​បទ​ចម្រៀង​​មនោសញ្ចេតនា គ្រប់​រស់​ជាតិ​ លន្លង់លន្លោច​ សប្បាយ​កម្សត់​ខ្លោច​ផ្សារ​ ជាដើម​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មិន​អាច​បំភ្លេច​លោក​បាន​ ហើយ​បទ​ចម្រៀង​ទាំង​របស់​លោក​ទាំង​អស់​ក៏​នៅ​តែ​ពីរោះ​មក​ដល់​សព្វថ្ងៃ​នេះ និង​នៅ​មិនទាន់​មាន​សំឡេង​ណា​អាច​ប្រៀបផ្ទឹម​លោក​បាន​ទេ មក​ដល់​​សម័យ​នេះ។

ដូច្នេះ​ចង់​ដឹង​ពី​ប្រវត្តិ​គាត់​កាន់​តែ​ច្បាស់ សូម​ទស្សនា​វីដេអូ មួយ​ដែល​ចង​ក្រង​ឡើង​ដោយ​ផលិត​កម្ម​មាតុភូមិ ដែល​វីដេអូ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ YouTube ៕​

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05197069
  • ថ្ងៃនេះ71
  • ម្សិលមិញ1093
  • សប្តាហ៏នេះ9115
  • ខែនេះ25089
បណ្តាញទំនាក់ទំនងសង្គម