សេចក្តីជូនដំណឹង
​​​​​​​
កំពូល​ទីប្រឹក្សា​ ជូ កឺលាង រឿង​”សាមកុក​” ចូល​ខ្លួន​មក​លាត​ត្រដាង​ពី​ជីវិត​ពិត
និយាយ​ដល់​ឈ្មោះ​ ជូ កឺលាង ​ទស្សិកជន​ដែល​និយម​ទស្សនា​រឿង​ភាគ​ប្រវត្តិសាស្ត្រ​សង្គ្រាម​ចិន​ “សាមកុក” ឬ “Three Kingdoms” ​ប្រាកដ​ជា​ស្គាល់​តួអង្គ​នេះ​ច្បាស់​ដូច​ថ្ងៃ​អីចឹង។ ​ប៉ុន្តែ​ប្រវត្តិ​ពិត​របស់​តួសម្ដែង​តួអង្គ​ ជូ កឺលាង​មិន​ទាន់​ត្រូវ​បាន​​ប្រិយមិត្ត​ស្គាល់​ច្បាស់​នៅ​ឡើយ។ ​ដូច្នេះ​ថ្ងៃ​នេះ​ Sabay សូម​លើក​យក​ដំណើរជីវិត​របស់​តួសម្ដែង ជូ កឺលាង​មក​លាត​ត្រដាង​ឲ្យ​ប្រិយមិត្ត​ទាំង​អស់​បាន​ដឹង។​

Lu Yi ​ជា​តារា​សម្ដែង ​និង​តារា​ចម្រៀង​ជនជាតិ​ចិន​ មាន​អាយុ ៣៧​ឆ្នាំ (កើត​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​១៩៧៦)។ លោក​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​សៀងហៃ និង​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​បណ្ឌិត​សភា​ភាពយន្ត​សៀងហៃ (Shanghai Theatre Academy) តាំង​ពី​ឆ្នាំ​១៩៩៩។


                                       Lu Yi ឈុត​ក្នុង​រឿង ​សាមកុក

Lu Yi បាន​ចាប់​ផ្ដើម​ជីវិត​ជា​អ្នក​សម្ដែង​នៅ​ពេល​ដែល​គាត់​មាន​អាយុ​ ៥ឆ្នាំ ក្នុង​រឿង​ “Spring Ding-dong”។ នៅ​ថ្នាក់​ទី​៨ Lu Yi ចាប់​ផ្ដើម​រៀន​សម្ដែង​ល្ខោន​ហ៊ី (Peking Opera) និង​ក្បាច់​គុន​កុង​ហ្វូ​ចិន។ នៅ​ឆ្នាំ​១៩៩៩ គាត់​ចាប់​ផ្ដើម​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដោយ​សារ​ការ​សម្ដែង​ភាព​យន្ត​ភាគ​ រឿង “Never Dies Content” ហើយ​ក៏​បាន​ចូល​រួម​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​ និង​ខ្សែ​ភាពយន្ត​ជា​ច្រើន​ទៀត​ដូចជា​រឿង​ “Boy&Girl” និង “Confucius” ជាដើម។ បី​ឆ្នាំ​បន្ទាប់​ពី​នោះ គាត់​បាន​ចូលរួម​សម្ដែង​​រឿង​ភាគ​បាន​​ជាង​ ៧០០​រឿង​ផ្សេង​ទៀត។


                                                                                    Lu Yi និង​ភរិយាBo Lei

មក​ដល់​ឆ្នាំ​២០០៦ តារា​សម្ដែង​​បង្ហាញ​មុខ​រាប់រយ​រឿង​រូប​នេះ​បាន​រៀប​ការ​ជាមួយ​តារា​សម្ដែង​ស្រី Bo Lei ដែល​ជា​មិត្ត​រួម​ថ្នាក់​នឹង​គ្នា​ នៅ​សាលា​បណ្ឌិត​សភា​ភាពយន្ត​សៀងហៃ។ Lu Yi បាន​ផ្អាក​មួយ​រយៈ​ពី​អាជីព​សម្ដែង​របស់​គេ ព្រោះ​ដើម្បី​ទុក​ពេល​វេលាជាមួយ​គ្រួសារ​ថ្មីថ្មោង​របស់​លោក។

អាន៖ រំលឹក​​​កំពូល​តារា​​​​​សម្ដែង​​​ធ្វើ​ឱ្យ​អ្នក​ផ្ទុះ​សំណើច​​​​ឥត​ឈប់​ អាម៉ាប់

នៅ​ឆ្នាំ​ ២០០៧ គាត់​បាន​ត្រលប់​ចូល​ក្នុង​វិស័យ​សិល្បៈ​វិញ​ដោយ​ដើរ​តួ​ជា​តួ​អង្គ​សំខាន់​ក្នុង​រឿង “Anna &Anna”, “Fit Lover”, “Tangshan Dadizhen” និង​រឿង​ជា​ច្រើន​ទៀត។ នៅ​ឆ្នាំ​២០១០ គាត់​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​សាមកុក (Three Kingdoms) ដែល​ជា​ខ្សែ​ភាពយន្ត​ភាគ​ដ៏​ល្បីល្បាញ​ និង​បាន​ឈ្នះ​ពាន​រង្វាន់​ពីរ​ក្នុង​ប្រទេស​កូរ៉េ និង​ជប៉ុន។ រហូត​មក​ដល់​ពេល​នេះ​ Lu Yi នៅ​តែ​មមាញឹក​ក្នុង​ការ​សម្ដែង​ភាពយន្ត​ដដែល។

មើល​ឈុត​មួយ​ចំនួន​ដែល​Lu Yi ដើរ​តួ​ជា​ទីប្រឹក្សា​ ជូ កឺលាង របស់​លីវប៉ី៖

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05200380
  • ថ្ងៃនេះ3382
  • ម្សិលមិញ1093
  • សប្តាហ៏នេះ12426
  • ខែនេះ28400
បណ្តាញទំនាក់ទំនងសង្គម