សេចក្តីជូនដំណឹង
​​​​​​​
ថៃនឹងសាងសង់ផ្ទះជាង ១ លានខ្នងសម្រាប់ប្រជាជនរស់នៅតាមដងទន្លេ និងប្រឡាយ ព្រោះហេតុផលមួយនេះ

10/01/2020


រដ្ឋាភិបាលថៃគ្រោងនឹងសាងសង់ផ្ទះចំនួន ១,២ លានខ្នងបន្ថែមទៀតក្នុងរយៈពេល ១០ឆ្នាំខាងមុខ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេ និងប្រឡាយដែលរងផលប៉ះពាល់ពីការរុះរើរបស់រដ្ឋាភិបាល។ ផែនការនេះត្រូវបានប្រកាសដោយលោក Jurin Laksanawisit ឧបនាយករដ្ឋមន្ត្រីថៃកាលពីពេលថ្មីៗនេះក្នុងដំណើរជិះទូកតាមបនញដោយប្រឡាយ Khlong Lat Phrao ប្រវែង ១០ គីឡូម៉ែត្រដែលមានសហគមន៍ចំនួន ១៥ ដើម្បីពិនិត្យមើលការសាងសង់ផ្ទះដែលស្ថិតនៅក្រោមគម្រោង។



ជាមួយគ្នានេះដែរគោលបំណងក្នុងការសាងសង់ផ្ទះថ្មីចំនួន ១,២ លានខ្នងនេះ គឺដើម្បីផ្លាស់ទីលំនៅរបស់ប្រជាជនចេញពីបណ្ដោយទន្លេ ដែលអាចឲ្យរដ្ឋាភិបាលសាងសង់ទំនប់ទឹកខ្ពស់ៗ ដើម្បីការពារទឹកជំនន់ដែលនឹងអាចបំផ្លាញទីក្រុង ផ្ដល់ឲ្យប្រជាពលរដ្ឋនូវគុណភាពនៃជីវិត គឺប្រសើរជាងមុនព្រោះប្រជាជនមានផ្ទះថ្មី ការរចនា និងធាតុនៃផ្ទះថ្មីធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរ ហើយងាយស្រួលក្នុងការរក្សាអនាម័យ។ មិនតែប៉ុណ្ណោះគម្រោងលំនៅដ្ឋានរបស់រដ្ឋាភិបាល គឺទីតាំងថ្មីស្ថិតនៅជិតទីតាំងចាស់ដែលអាចឲ្យអ្នកស្នាក់នៅ នៅជិតមិត្តភក្តិ និងកន្លែងធ្វើការរបស់ពួកគេ។



គួរបញ្ជាក់ផងដែរថាកន្លងមករដ្ឋាភិបាលសម្រេចបានគោលដៅមុនដែលត្រូវបានកំណត់ក្នុងការសាងសង់ផ្ទះចំនួន ១២ ម៉ឺនខ្នងរួចមកហើយ។ ហើយក្នុងឆ្នាំ២០១៦ គណៈរដ្ឋមន្រ្តីបានចាត់តាំងវិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍ ដើម្បីអភិវឌ្ឍសហគមន៍ចំនួន ៧៤ និង ១១,០០៤ គ្រួសារនៅតាមបណ្តោយប្រឡាយ Khlong Lat Phrao និង Khlong Prem Prachakon។ បន្ថែមពីនេះគិតត្រឹមខែធ្នូឆ្នាំមុនការសាងសង់ផ្ទះបានចាប់ផ្តើមនៅក្នុងសហគមន៍តែ ៣៥ រួចមកហើយ៕



អត្ថបទ៖ លីនី

From : khmernot

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05187017
  • ថ្ងៃនេះ1
  • ម្សិលមិញ778
  • សប្តាហ៏នេះ5321
  • ខែនេះ15037
បណ្តាញទំនាក់ទំនងសង្គម