សេចក្តីជូនដំណឹង
​​​​​​​
ឈិន​ឡុង​​រស់​​ឡើង​​វិញ​​ មក​រំលឹក​​ខ្សែ​ជីវិត​ប្រាប់​​មិត្ត​អ្នក​អាន
Jackie Chan ជា​ឈ្មោះ​ភាសា​អង់គ្លេស​ដែល​ប្រជាជន​ ខ្មែរ​​ទូទៅ​ស្គាល់​ថា​ ឈិនឡុង​​​កើត​នៅ​ថ្ងៃ​ទី៧ មេសា​ឆ្នាំ ១៩៥៤ នៅ​ទីក្រុង​ហុង​កុង។ កំពូល​តារា​ភាពយន្ត​ហុងកុង និង​ហូលីវូដ​ដ៏​ល្បី​រូប​នេះ​ ​​​មាន​ឈ្មោះ​ដើម​​ថា Chan Kong-sang បន្ទាប់​មក​ប្ដូរ​ឈ្មោះ​ មក​ជា Chaless and Lee-Lee Chan ក្នុង​ពេល​​គាត់​នៅ​ជា​ជន​ភៀសខ្លួន​ក្នុង​សម័យ​​សង្គ្រាម​ស៊ីវិល។
​Jackie Chan មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Paopao មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “គ្រាប់​កាំភ្លើង​ធំ” ពី​ព្រោះ​កាល​ពី​កុមារភាព ​គាត់​ជា​ក្មេង​ពោរពេញ​ដោយ​ថាមពល​ និង​រហ័សរហួន​បំផុត។ ឪពុក​ម្ដាយ​របស់​​គាត់​ធ្វើ​ការ​ជា​អគ្គ​កុងស៊ុល​អោយ​​បារាំង​​ប្រចាំ​នៅ​ ទីក្រុង​ហុង​កុង។ ​គាត់​​បាន​ចំណាយ​ពេល​វេលា​​ជា​ច្រើន​ឆ្នាំ​រស់​នៅ​ជា​មួយ​ក្រុម​ក្មេងៗ​​ កូន​​អគ្គ​កុងស៊ុល​ដទៃ​ទៀត​នៅ​ស្រុក Victoria Peak។

​​កំពូល​តារា​សម្ដែង​ពូកែ​កំប្លែង​ម្នាក់​នេះ​​ ​បាន​ចូល​រៀន​នៅ​​សាលា​បឋម​សិក្សា Hong Kong Island ​តែ​​បាន​ប្រឡង​ធ្លាក់​នៅ​ឆ្នាំ​ដំបូង​ (ថ្នាក់​ទី​មួយ) បន្ទាប់​មក​ឪពុក​ម្ដាយ​​​​ក៏​​​បញ្ឈប់​​​​​ពី​សាលា​នោះ។ ​នៅ​ឆ្នាំ​១៩៦០​ ឪពុក​របស់​​លោក​បាន​ធ្វើ​អន្តោប្រវេសន៍​​ទៅ​ទីក្រុង​ កង់បេរ៉ា​​ ប្រទេស​អូស្ត្រាលី​ ​ដោយ​ប្រកប​របរ​ជា​ប្រធាន​ចុងភៅ​នៅ​ស្ថានទូត​អាមេរិក​​ប្រចាំ​នៅ​​​ទី​នោះ​។ ​
ក្រោយ​មក​ទៀត​ ​​ក៏​ត្រូវ​បាន​ឪពុក​​​​​បញ្ជូន​​ទៅ​រៀន​នៅ​សាលា​ China Drama Academy ​នៅ​ប្រទេស​ចិន​វិញ។ ​​​Jackie Chan ខិត​ខំ​​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​​ ​ហើយ​ក៏​​​បាន​ក្លាយ​ជា​សិស្ស​ម្នាក់​​​ទេពកោសល្យ​​ខ្ពស់​​​ផ្នែក​ក្បាច់គុន ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​សិស្ស​ខ្លាំង​ទាំង​​៧ ​ក្នុង​​ក្រុម Seven Little Fortunes ប្រចាំ​សាលា។

​​កំពូល​តារា​សម្ដែង​​​​ទាំង​នៅ​អាស៊ី​ និង​ហូលីវូដ​​​​រូប​នេះ​ ​​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​នាដកម្ម​ចិន​ជាន់​ខ្ពស់​​ (China Drama Acedemy)​ នៅ​​​ឆ្នាំ​១៩៧១​​ គឺ​នៅ​ពេល​ដែល​​​មាន​អាយុ​១៧ ឆ្នាំ។ នៅ​សម័យ​នោះ​​ខ្សែ​ភាពយន្ត​​នៅ​ក្នុង​ប្រទេស​ចិន​​មិន​ទាន់​មាន​ប្រជា​ ប្រិយភាព​នៅ​ឡើយ​ ដូច្នេះ​ Jackie និង​មិត្ត​រួម​ថ្នាក់​មួយ​ចំនួន​​​រួម​មាន​ អាម៉ាប់​ យិន​ពាវ​​ ​​ដែល​​​បញ្ចប់​ការ​ សិក្សា​ដំណាល​គ្នា​ បាន​​ស្វែង​រក​ការ​ងារ​ផ្សេង​ក្រៅ​ពី​ជំនាញ​​​​បាន​រៀន។ ​​

​​ជា​រឿង​​​លំបាក​បំផុត​សម្រាប់​ Jackie ក្នុង​ការ​ស្វែង​រក​ការងារ​ល្អ​​ ពី​ព្រោះ​​លោក​មិន​ចេះ​អាន​ និង​សរសេរ​អក្សរ​​ចិន​ឡើយ​ ហើយ​ការងារ​ដែល​​អាច​ធ្វើ​បាន​គឺ​មាន​តែ​ការងារ​ដែល​ប្រើ​កម្លាំង​ ឬ ​ការងារ​​ប្រកប​ដោយ​​គ្រោះ​ថ្នាក់ គឺ​​​​តួ​ថត​ជំនួស​ប៉ុណ្ណោះ។ ជា​រៀង​រាល់​ឆ្នាំ​នៅ​ទីក្រុង​ហុង​កុង​មាន​ខ្សែ​ភាពយន្ត​ជា​ច្រើន​ត្រូវ​បាន​ផលិត​​ ហើយ​ត្រូវ​ការ​អ្នក​ដែល​ហ៊ាន​ថត​​​នៅ​ក្នុង​ឈុត​ឆាក​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ​បន្ទាប់​មក​លោក​​ក៏​​បាន​ចូល​​សម្ដែង​ ​​​បាន​ពីរ​បី​ឆ្នាំ​ដែរ។
ឧស្សាហកម្ម​ខ្សែ​ភាពយន្ត​នៅ​ហុងកុង​ធ្លាក់​​ចុះ​យ៉ាង​ខ្លាំង​​​អំឡុង​ចុង​ទសវត្ស​ឆ្នាំ​១៩៧០​ ​ធ្វើ​​ឲ្យ​ Jackie ​មិន​​មាន​ការងារ​ធ្វើ​ទាល់​សោះ ហើយ​ក្រោយ​មក​ក៏​ត្រលប់​ទៅ​រស់​នៅ​ជា​មួយ​នឹង​ឪពុក​ម្ដាយ​នៅ​​ប្រទេស​អូស្ត្រាលី​ វិញ។ ​លោក​​​បាន​ធ្វើ​​ការ​នៅ​ភោជនីយដ្ឋាន និង​នៅ​​​ការដ្ឋាន​សំណង។ នៅ​​​ទី​នោះ​ហើយ​ដែល​គេ​ហៅ​គាត់​ថា​ “Jackie”។
នៅ​ឆ្នាំ​១៩៨២ ​​តារា​សម្ដែង​ហុងកុង​រូប​នេះ​ ​​បាន​រៀប​ការ​​ជា​មួយ Lin Feng-Jiaoជា​អតីត​តារា​​សម្ដែង​​តៃវ៉ាន់​ម្នាក់​ដែល​បាន​ចូល​ប្រឡូក​ ក្នុង​ខ្សែ​ភាពយន្ត​នៅ​ឆ្នាំ​១៩៧២ ហើយ​​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន។ ​នាង​​បាន​ជួប Jackie Chan នៅ​ឆ្នាំ​១៩៨១ និង​​​​បាន​រៀបការ​ជា​មួយ​គ្នា​នៅ​​ទីក្រុង Los Angles សហរដ្ឋ​អាមេរិក។ ​អ្នក​ទាំង​ពីរ​ មាន​កូន​មួយ​ឈ្មោះ​ថា Jaycee Chan ជា​អ្នក​ចម្រៀង​ និង​តារា​សម្ដែង។
អាជីព​
Jackie Chan​ ចាប់​សម្ដែង​តាំង​ពី​អាយុ​ ៥​ឆ្នាំ​មក​ម្ល៉េះ​។ ពេល​អាយុ ​៨​ឆ្នាំ​ Chan​ បាន​សម្ដែង​នៅ​ក្នុង​រឿង​ “Little Fortunes”។​ នៅ​ក្នុង​ឆ្នាំ​១៩៧១​ Chan​ បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​សម្ដែង​ពេញ​វ័យ​នៅ​ពេល​គេ​មាន​អាយុ​ ១៧​ឆ្នាំ​ហើយ​បាន​ចុះ​កុង​ត្រា​ជាមួយ​នឹង​ផលិតកម្ម​ Great Earth Film Company​។ ​​

ក្នុង​ឆ្នាំ​១៩៦២ ​រូប​គេ​​មាន​​វត្តមាន​ដំបូង​នៅ​ក្នុង​ខ្សែភាពយន្ត​ “Big and Little Wong Tin Bar” ​និង​លេច​មុខ​​ម្ដង​ទៀត​​នៅ​ក្នុង​ខ្សែ​ភាពយន្ត “The Love Eterme” ​នៅ​ឆ្នាំ​១៩៦៣ ​រឿង​ “Come Drink with Me” ឆ្នាំ ១៩៦៦។
នៅ​ឆ្នាំ​១៩៧៦ ឈិនឡុង​ ​ត្រូវ​បាន Willie Chan ជា​ផលិតករ​ខ្សែ​ភាពយន្ត​នៅ​ទីក្រុង​​ ហុងកុង ​បាន​​ហៅ​លោក​​ទៅ​សម្ដែង​ក្នុង​ឈុត​មួយ​ក្នុង​រឿង “Hand of Death” ដោយ​សារ​តែ​​​សមត្ថភាព​ ដ៏​អស្ចារ្យ និង​កាយ​វិការ​​រស់​រវើក​​​ ពេល​ឃើញ​ Jackie ​​​សំ​ដែង​​ស៊ី​ឈ្នួល​ក្នុង​វគ្គ​គ្រោះ​ថ្នាក់​មួយ​។

​ ​​ក្នុង​រឿង​នោះ​ ឈិន​ឡុង​ ​​ត្រូវ​បាន​គេឱ្យ​​សម្ដែង​​ជា​​ជាង​ដំដែក ហើយ​គេ​​បាន​ដាក់​រហស្សនាម​ឲ្យ​គាត់​ថា Sing Lung ក្រោយ​មក​ក្លាយ​ជា Cheng Long ដែល​ខ្មែរ​យើង​ហៅ ​ថា​ ឈិនឡុង (មាន ​ន័យ​ថា​ ក្លាយ​ជា​នាគ) ចាប់​តាំង​ពី​ពេល​នោះ​មក។
​​​
នៅ​ឆ្នាំ​១៩៧៨ ​​លោក​បាន​បង្ហាញ​ខ្លួន​ក្នុង​​ខ្សែ​ភាពយន្ត​​ “Snake in the Eagle ‘s Shadow” ដោយ​​សម្ដែង​​ជា​​តួ​ក្មេង​កំព្រា​​នៅ​ក្នុង​សាលា​គុន kong-fu។ ​​​

​​បោះ​ជំហាន​ទៅ​​ហូលីវូដ​

ក្នុង​ឆ្នាំ​១៩៨០ ​លោក​​បាន​​​​ចូល​​​ប្រឡូក​ក្នុង​​ខ្សែ​ភាព​យន្ត​ ហូលីវូដ ​​​ក្នុង​រឿង “Battle Creek Braw”។ រឿង​នេះ​លោក​បាន​សម្ដែង​​​ជា​​អ្នក​ក្លាហាន​​កូន​កាត់​ចិន​អាមេរិក​​បង្ក្រាប ​​ពួក​ម៉ាហ្វីយ៉ា Mafia។ ​នៅ​ឆ្នាំ​១៩៨១ ​​​​​បាន​សំដែង​​ក្នុង​រឿង​មួយ​ទៀត​គឺ The Cannonball Run ​។ រឿង​ទាំង​ពីរ​នេះ​មិន​​បាន​ធ្វើ​ឲ្យ​​គាត់​ល្បី​​​ក្នុង​ហូលីវូដ ឡើយ​​ រហូត​ដល់​ឆ្នាំ​១៩៩៥ ​ទើប​រូប​គាត់​ទទួល​បាន​ជោគ​ជ័យ​​​ និង​ល្បី​រន្ធឺ​ក្នុង​ខ្សែ​ភាពយន្ត “Rumble in the Bronx”។​

កាល​ពី​ខែ​មិថុនា​ ​​ឆ្នាំ​២០១៣​​នេះ​ ​តារា​សម្ដែង​ដ៏​ល្បី​របស់​ហុង​កុង​​រូប​​នេះ​ បាន​ក្លាយ​ជា​តារា​សម្ដែង​ចិន​​ទី​មួយ​​ដែល​មាន​ស្នាម​ម្រាម​ដៃ​ និង​ជើង​នៅ​ឯ​ TLC Chinese Theatre ក្នុង​​ហូលីវូដ ​រដ្ឋ​កាលីហ្វ័រញ៉ា​។ នេះ​គឺ​ជា​កិត្តិយស​ មួយ​ដ៏​​សក្ដិ​សម​សម្រាប់​លោក​Jackie Chen ដែល​មាន​ស្នាម​ម្រាម​ដៃ ​និង​ជើង​នៅ​ហូលីវួដ​ បន្ទាប់​ពី​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ មក​ និង​ថែម​ទាំង​បាន​បង្កើត​ស្នាដៃ​ល្អ​ៗ​ក្នុង​ខ្សែ​ភាព​យន្ត​បែប​ប្រថុយ​ គ្រោះ​ថ្នាក់​ជា​ច្រើន​របស់​ហូលីវួដ​។​
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05197097
  • ថ្ងៃនេះ99
  • ម្សិលមិញ1093
  • សប្តាហ៏នេះ9143
  • ខែនេះ25117
បណ្តាញទំនាក់ទំនងសង្គម