សេចក្តីជូនដំណឹង
​​​​​​​
ដឹងថា…ក្នុងប្រវត្តិសាស្ត្រភាពយន្តខ្មែរ តារាណាខ្លះធ្លាប់ថតស្រាតទេ?
28/08/2014

មាន​តារា​ប្រុស​ស្រី​របស់​កម្ពុជា​មួយ​ចំនួន​ធ្លាប់​បាន​ថត​ស្រាត​ដាក់​​​លើ​ផ្ទាំង​សំពត់​ស។ ចំនួន​នេះគឺ​រាប់​ចាប់​តាំង​ពី​សិល្បៈ​ភាពយន្ត​ខ្មែរ​យើង​ចាប់​ងើប​ឡើង​វិញ​ពី​ទសវត្សរ៍​ទី ៨០ រហូត​មក​ដល់​បច្ចុប្បន្ន។
ដឹង​ថា សិល្បករសិល្បការិនី​ទាំង​នោះ​មាន​នរណា​ខ្លះ។ តាម​ដាន​ជាមួយ Sabay ឥឡូវ​ហ្នឹង​តែ​ម្ដង៖

១.លោក ខៃប្រសិទ្ធ៖លោកគឺ​តារា​សម្ដែង​ដែល​ល្បី​ល្បាញ​ខ្លាំង​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៨០និង ៩០ជំនាន់​ជាមួយ​លោកទេព រិនដារ៉ូ អ្នក​នាង អម្ពរ ទេវី និង​លោក ពេជ្រ ភីរុណជា​ដើម។ តារា​សម្ដែង​ថ្ពាល់​ខួច​រូប​នេះបាន​ថត​ដោះ​ខោអាវ​អស់​ពី​ខ្លួន​មួយ​ឈុត​ក្នុង​រឿង “ចិត្ត​ចង​ចាំ”ដែល​និយាយ​ការ​ដិត​ដាប​ការ​ឈឺ​ចាប់​ខ្លោច​ផ្សា​ក្នុង​របប​ខ្មែរ​ក្រហម។ឈុត​នោះ គឺ​ឈុត​លោក​ចុះ​មុជ​ទឹក​កណ្ដាល​ព្រៃ​ជ្រៅក្នុង​ដំណើរ​គ្មាន​គោលដៅ​មួយ។


២. វ៉ាង ស្រីណូ៖ផុត​ពី​លោក ខៃ ប្រសិទ្ធ ក្នុង​ទសវត្សរ៍​ទី ៨០​នោះដល់​វេន​កញ្ញា វ៉ាង ស្រីណូម្ដង​នៅ​ក្នុង​អំឡុង​ឆ្នាំ១៩៩៩-២០០០។ ស្រីណូបាន​ដោះ​អស់​សំលៀក​មួយ​កំណាត់​ខ្លួន​ខាង​លើ​ក្នុង​ឈុត​នាងត្រូវ​លោក រឿមរ៉ាម៉ូចាប់​រំលោភ និង​ឈុត​ស្នេហ៍​រោលរាល​ជាមួយ​លោក ម៉េង ប៊ុនឡូ។ កាល​ណោះក៏​មាន​ព័ត៌មាន​រិះគន់​ជា​ច្រើន​ពី​ទស្សនិកជនប៉ុន្តែ​តួ​សម្ដែងនិង​អ្នក​ដឹក​នាំ​រឿង​ថាជា​បច្ចេកទេស​ជំនួយ​ប៉ុណ្ណោះ។

៣.ឆ័យលី ដាឡែន៖មិន​ខុស​អី​នឹង វ៉ាង ស្រីណូ តារា​សម្ដែង និង​ចម្រៀង ឆ័យលីដាឡែនដោះ​អាវ​ប្រលែង​ខ្លួន​មួយ​កំណត់​ខាង​លើ​ជាមួយ​លោក​ម៉េងប៊ុនឡូ ក្នុង​រឿង “មនុស្ស ឬ​ខ្មោច” ដែរ។ មិន​ត្រឹម​តែ ស្រីណូ និង​ដាឡែនទេ​ដែល​មាន​ឈុត​ដូច្នេះ សូម្បី​តួ​ផ្សេង​ៗ​ទៀត​ដូច​ជានាយ​ក្រឹម​ជា​ដើមក៏​បាន​ស្រាត​ខោ​បង្ហាញ​កំប៉េះ​គូទក្នុង​ឈុត​ត្រូវ​ខ្មោច​លង​ក្នុង​រឿង​នេះ​ដែរ។

៤.នាយ ក្រូច៖មក​ដល់​ជំនាន់​ថ្មី​ចុង​ក្រោយ គឺ​ឆ្នាំ​២០១៤​នេះ នាយ ក្រូចបាន​បើក​ទំព័រ​ថ្មី​មួយ។តារា​កំប្លែង​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះបាន​ស្រាត​សំលៀក​អស់​រលីង​ពី​ខ្លួន​ក្នុង​រឿង “ពូជ​ខ្ញុំ​អីចឹង” របស់​ផលិតកម្ម Rock។ សាមី​ខ្លួននិយាយ​ថា “គេ​ឱ្យ​ស្រាត​ឆៅ​យក​តែ​ម្ដង​ដល់​វគ្គ​ហ្នឹង។ដំបូង​ខ្ញុំ​​ខ្មាស​អៀន​បន្តិច​ដែរអារម្មណ៍​ដូច​ជា​មិន​សូវ​ខ្មាស​អៀន​ប៉ុន្មាន​ទេតែ​គូទរបស់​ខ្ញុំ​ដូច​ជា​អៀន​ខ្លាំង​ជាងរាង​រញាក់រញ័រ​ម៉េច​ទេ​​ពេល​នៅ​មុខ​ Camera”។

៥.អ្នកនាង ចនច័ន្ធ​លក្ខិណា៖អ្នក​មេម៉ាយ រូប​នេះក៏​ស្ថិត​ក្នុង​ចំណោម​តារា​ដែល​ដោះ​សំលៀក​បំពាក់​ថត​កុន​ដែរ។ អ្នក​នាង ចនច័ន្ទ​លក្ខិណាបាន​ដោះ​អាវ​អស់​ពី​ខ្លួន​មួយ​កំណាត់​លើ​ក្នុង​ឈុត​ស្នេហា​រោលរាល​ជាមួយ​លោក ​ ម៉េង ប៊ុនឡូ ក្នុង​រឿង “ចៅ​ពស់​កេង​កង”។

៦.ឌុច លីដា៖តារា​សម្ដែង​កំពុង​ឡើង​កូដ​រូប​នេះបាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នា​ពេល​ថ្មី​ៗ​នេះបន្ទាប់​ពី​នាង​បាន​ថត​ស្រាត​សំលៀក​បំពាក់​អស់​រលីង​ពី​ខ្លួន​ចុះ​មុជ​ទឹក​អូរ​ក្នុង​រឿង “ស្បែក​គង់” របស់​ផលិតកម្ម “Angkor Picture”។ សាមី​ខ្លួននិង​ភាគី​ដឹក​នាំ​រឿង អះអាង​ថា ឈុត​ស្រាត​នោះគឺ​ជា​បច្ចេកទេស​កាមេរ៉ា​ជំនួយ​ប៉ុណ្ណោះ។ ដូច្នេះ ឌុច លីដាគឺ​ជា​តារា​ស្រី​ចុង​ក្រោយ​គេ​គិត​ត្រឹម​ថ្ងៃ​នេះដែល​ហ៊ាន​ថត​ស្រាត៕


ចុះ​ក្រៅ​ពី​តារា​ទាំង ៥​ដួង​ខាង​លើ តើ​ប្រិយមិត្ត​គិត​ថាមាន​តារា​ណា​ខ្លះ​ទៀត​ឬ​ទេ?

អត្ថបទ៖ ទារិកា

From:sabay.com

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05197097
  • ថ្ងៃនេះ99
  • ម្សិលមិញ1093
  • សប្តាហ៏នេះ9143
  • ខែនេះ25117
បណ្តាញទំនាក់ទំនងសង្គម