សេចក្តីជូនដំណឹង
  • ធ្លាប់​តែ​ឃើញ Device ប្រភេទ Phablet មួយ​ចំនួន​ជាក់​ស្ដែង​មាន​សែស្រឡាយ Galaxy Note របស់ Samsung ​មាន​ភ្ជាប់​មក​ជា​មួយ​ប៊ិច​សម្រាប់​ប្រើ​យ៉ាង​ងាយស្រួល ដោយ​ឡែក​សម្រាប់ iPad វិញ​ក៏​មិន​អន់​ដែរ គឺ​មាន​ខ្មៅដៃ​ទុក​សម្រាប់​ការងារ​គូរ​រូប​បាន​យ៉ាង​ស្ទាត់​ជំនាញ។ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន​អង់គ្លេស​ Fifty Three។ នេះ​ប្រាកដ​ជា​ត្រូវ​ចិត្ត​សម្រាប់​អ្នក​មាន​ចំណូល​ចិត្ត​ខាង​គំនូរ​ជា​មិន​ខាន ព្រោះ​ខ្មៅដៃ​ដែល​គេ​ឱ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Pencil នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​គូរ​គំនូរ។ ខ្មៅដៃ​នេះ​មាន​សណ្ឋាន​ទ្រវែង​ហើយ​មាន​មុំ​កែង ផលិត​ពី​ឈើ ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​ចន្លោះ​ក្បែរ​ ៥០ដុល្លារ​ទៅ ៦០ដុល្លារ។
រាជនី​សំនៀង​មាស អ្នក​ស្រី​ សិរីសុទ្ធា ជាកងទ័ព​ឆ័ត្រ​យោង (មាន​វីដេអូ)
តារា​ចម្រៀង​ល្បី​ល្បាញ​ជំនាន់ ​លោក​ស៊ិន ស៊ីសាមុត គឺ​អ្នក​ស្រី​សិរីសុទ្ធា ធ្លាប់​ធ្វើ​ជា​កងទ័ព​ឆ័ត្រ​យោង។ រវាង​ឆ្នាំ​១៩៧០ នា​សម័យ​សាធារណរដ្ឋ​ខ្មែរ អ្នក​រស់ សិរីសុទ្ធា គឺ​ជា​នារី​តែមួយ​គត់ ដែល​ហ៊ាន​លោត​ឆ័ត្រ​យោង ពី​លើ​អាកាស​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។ កិត្តិនាម​របស់​អ្នក​ស្រី​ សិរីសុទ្ធា កាន់​តែ​ល្បីល្បាញ​តាម​រយៈ​ការ​ផ្សាយ​ព័ត៌មាន​តាម​កសែត វិទ្យុ និង​តាម​ទូរទស្សន៍ អំពី​សកម្មភាព​លោត​ឆ័ត្រ​យោង​របស់​អ្នក​ស្រី។

ចង់​ឃើញ​អ្នក​ស្រី​រស់ សិរីសុទ្ធា លោត​ឆ័ត្រ​យោង​ទេ សូម​ទស្សនា​វីដេអូ​ ខាង​ក្រោម៖
    រំលឹក​ប្រវត្តិ​ត្រួសៗ​របស់​អ្នក​ស្រី សិរីសុទ្ធា




រាជនី​សំនៀង​មាស អ្នក​ស្រី​ រស់ សិរីសុទ្ធា បាន​បាត់​ខ្លួន​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ​ ១៩៧៧ ដោយ​គេ​ដាក់​ការ​សង្ស័យ​ថា ទំនង​ជា​​​ស្លាប់​នៅ​ក្នុងសម័យ​ខ្មែរ​ក្រហម​នោះ ប៉ុន្ដែ​ខ្លះ​ថា អ្នក​ស្រី​បាន​ស្លាប់​នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៨០ ដោយ​សារ​ជំងឺ​មហារីក​បំពង់​ក។ ដូច្នេះ​ចង់​ដឹង​ប្រវត្តិ​របស់​អ្នក​ស្រី​​យ៉ាង​ណា​នោះ សូម​អាន​អត្ថបទ​ ស្ដីពី​ប្រវត្តិ​ត្រួសៗ​របស់​អ្នក​ស្រី រស់សិរី​សុទ្ធា ខាងក្រោម៖

អ្នក​ស្រី រស់ សិរីសុទ្ធា មាន​ឈ្មោះ​ដើម​ថា រស់សុទ្ធា ហៅ​រៃ។ ឈ្មោះ​សិរី ទើប​ជា​​ឈ្មោះ​កណ្ដាល​ថែម​តាម​ក្រោយ​ បន្ទាប់​ពី​​ឈប់​រៀន​​ហើយ​ទៅ​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​។ ដូច្នេះ​ហើយ​ប្រជាជន​ខ្មែរ​គ្រប់​រូប​ស្គាល់​អ្នក​ស្រី​ថា រស់សិរីសុទ្ធា។

អ្នកស្រី​រស់ សិរី​សុទ្ធា ជា​តារា​ចម្រៀង​ខ្មែរ​​ដ៏​ល្បីល្បាញ​ ក្នុង​​អំឡុង​ទសវត្ស​ឆ្នាំ ៦០ និង​៧០ និង​ជា​ដៃគូ​ចម្រៀង​ជើង​ឯក​ យ៉ាង​ឆ្នើម​បំផុត​ របស់​អធិរាជ​សំឡេង​មាស លោក​ស៊ីន ស៊ីសាមុត។ កំពូល​តារា​ចម្រៀង​​រូប​នេះ​មាន​ដើម​កំណើត​​នៅ​ថ្ងៃ​សុក្រ ខែកត្ដិក ឆ្នាំច ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​១៩៤៦ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​វគ្គគរ ស្រុក​បាត់​ដំបង​ ខេត្ត​បាត់​ដំបង។

សូមចុចអាន៖ រំលឹក​ប្រវត្តិ ​វីរ​សិល្បករ​ លោក​តា ស៊ីន ស៊ីសាមុត (Video)

ឪពុក​របស់​អ្នក​ស្រី ​សិរីសុទ្ធា គឺ​ជា​​អតីត​នាយ​ទាហាន​ជើង​ក្រហម​ សម័យ​អាណា​និគម​បារាំង គឺ​លោកតា រស់ ប៊ុន មាន​ស្រុក​កំណើត​​នៅភូមិ​ចង្វា​រៀល ឃុំ​រលាំង​នាគ ស្រុក​កំពង់​ត្រាឡាច​ ខេត្ត​កំពង់​ឆ្នាំង ហើយ​ទទួល​មរណៈ​ភាព​នៅ​អំឡុង​ឆ្នាំ​១៩៩៥។ រីឯ​ម្ដាយ​មាន​នាម​ថា ណាត់ សាមៀន មាន​ស្រុក​កំណើត​នៅ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង ដោយ​ទទួល​មរណកាល​នៅ​សម័យ​ខ្មែរ​ក្រហម។

អ្នក​ស្រី​រស់​ សិរីសុទ្ធា ជា​កូន​ទី​៤ ក្នុង​ចំណោម​បងប្អូន​ទាំង​៥នាក់។ បងស្រី​ទី​១ ឈ្មោះ រស់ សាបឿន ​សព្វថ្ងៃ​រស់​នៅ​ខេត្ត​បាត់​ដំបង ក្នុង​វ័យ​ជាង​៧០​ឆ្នាំ។ បងស្រីទី២ មាន​ឈ្មោះ​ថា រស់​សាបឿត សព្វថ្ងៃ​រស់​នៅ​​បាត់​ដំបង​ដែរ។ បងប្រុស​ទីបី​ ឈ្មោះ រស់​សុគុណ បាន​ចែក​ស្ថាន​ទៅ​នៅ​សម័យ​ខ្មែរ​ក្រហម។ ចំណែក​ប្អូន​ស្រី​ពៅ​មាន​ឈ្មោះ​ថា រស់​សោភ័ណ ក្រោយ​មក​បាន​ដូរ​ទៅ​ជា រស់​ សេរី​សោភ័ណ បន្ទាប់​ពី​បាន​ចូលរួម​ជា​តារា​ចម្រៀង​នៅ​ភ្នំពេញ​ជំនាន់​បន្ទាប់​ពី​អ្នក​ស្រី​រស់ សិរីសុទ្ធា។

នៅ​អំឡុង​ឆ្នាំ ១៩៦៣ យុវនារី​ សុទ្ធា វ័យ​១៦​ឆ្នាំ បាន​ទទួល​រង្វាន់​ពាន​មាស លេខ​មួយ​ប្រចាំ​ខេត្ត​ ក្នុង​ឱកាស​ពិធី​ប្រឡង​ចម្រៀង​ពេល​បុណ្យ​ចូល​ឆ្នាំ​។ ជា​បន្តបន្ទាប់​ ពេល​បាន​មកដល់ ក្រុងភ្នំពេញដំបូង នៅ​ចុង​ឆ្នាំ ១៩៦៧ យុវតី​ សុទ្ធា​ បាន​ចូល​បំរើ​ជាអ្នក​ចំរៀង ជាមួយ​ក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈ ជាញឹកញាប់ ជាដែគូ​សំនៀង​របស់​លោក អ៊ឹម សុងសឹម ដែល​តែងតែ​ជ្រោមជ្រែង និង​ណែនាំ​ផ្លូវជីវិត យ៉ាងកក់ក្តៅ ដល់រូបនាង ហាក់​បី​ដូចជា សាច់ញាតិ​មួយ​រូប របស់​លោក។

អ្នកស្រី​សិរីសុទ្ធា បាន​ចាប់​ដៃ​គូ​ជាច្រើន​ដើម្បី​ច្រៀង ប៉ុន្តែ​នៅ​ទីបំផុត​​អ្នក​ស្រី​បានជួប​នឹង​អធិរាជ​សំឡេង​មាស​ ស៊ីនស៊ីសាមុត ហើយ​ជីវិត​​របស់​អ្នក​ស្រី​កាន់​តែ​លេច​ធ្លោ​លើ​វិថី​សិល្បៈ។ នៅ​ឆ្នាំ​ ១៩៦៩ អ្នក​ចម្រៀង​វ័យ​ក្មេង​រូប​នេះ បាន​ទទួល​គោរមងារ​ ពី​ព្រះមហាក្សត្រ​​ខ្មែរ​ថា ជា​រាជនី​សំនៀង​មាស ប្រចាំ​ប្រទេស​កម្ពុជា។

    ជោគជ័យ​លើ​វិថី​សិល្បៈ បរាជ័យ​​ក្នុង​ជីវិត​គ្រួសារ
ថ្វី​បើ​អ្នក​ស្រី​ជោគជ័យ​លើ​វិថី​សិល្បៈ​ក៏​ដោយ​ ប៉ុន្ដែ​អ្នក​ស្រី​ហាក់​មិន​ទទួល​បាន​ជោគជ័យ​ជីវិត​គ្រួសារ​ (ប្ដីប្រពន្ធ) នោះ​ឡើយ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ វីគីភីឌៀ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ជួប​ប្ដី​មិន​គាប់​ប្រសើរ​ ដែល​អ្នក​ស្រី​រស់​សិរី​សុទ្ធា រង​ការ​វាយ​ដំ​​លើ​រាង​កាយ​រហូត​ដល់​រលូត​កូន​ក្នុង​ផ្ទៃ​ទើប​តែ​មាន​អាយុ​ ៥ខែ ទៀតផង ហើយ​ចំណង​អាពាហ៍ពិពាហ៍​រយៈពេល​ខ្លី​នេះ​ក៏បាន​ដាច់​ដោច​ទៅវិញ។

មក​ដល់​ចុង​ឆ្នាំ ១៩៦៩ អ្នក​ស្រី​សុទ្ធា បាន​ជួប​នឹង​កម្លោះ​មួយ​រូប​ឈ្មោះ ហ៊ុយ ស៊ីផាន់ ជា​កូន​ប្រុស​របស់​ថៅកែ​ វណ្ណច័ន្ទ ម្ចាស់​ផលិត​កម្ម​ ថាស​ចំរៀង​ដ៏ល្បីល្បាញ​ ជំនាន់​នោះ រួច​ហើយ​ក៏ភ្ជាប់​​ទំនាក់ទំនង​​ដ៏​ល្អ​នោះ រហូត​ដល់​បាន​កូន​ប្រុស​មួយ។ អ្នក​ទាំង​ពីរ​រស់​នៅ​សុខសាន្ដ​ មាន​សុភមង្គល ពេញ​លក្ខណៈ​ មិន​មាន​ការ​​រកាំ​រកូស​ អ្វី​បន្ដិច​ឡើយ។ រីឯ​មុខ​របរ​រកស៊ី ខាង​ផលិត​បទ​ចម្រៀង​​វិញ​ក៏​កាន់តែ​រីក​ចំរើន​ឡើង​​ជា​លំដាប់។

បរិបទ​នយោបាយ​មិន​អំណោយ​ផល​ គ្រួសារ​មួយ​នេះ ​ក៏​មិន​បាន​គង់​វង្ស​នោះដែរ។ នៅ​ថ្ងៃ​មួយ ក្នុងឆ្នាំ ១៩៧១ មាន​ក្រុម​ទាហាន​មួយ​ក្រុម​ បើក​ឡាន​ហ្ស៊ីប​ចូល​មក​អញ្ជើញ​អ្នកស្រី​ចេញ​ពី​ផ្ទះ នាំខ្លួនអ្នកស្រី ទាំង​កណ្តាល​យប់ ទៅ​ជូប លោក ឧត្តមសេនីយ ស្រីយ៉ា​​ ហើយ​បាន​ត្រូវ​ឃាត់​ខ្លួន ទុក​នៅ​ទីនោះ មិន​អោយ​ត្រឡប់​មកផ្ទះ វិញឡើយ។

    សម័យ​ខ្មែរ​ក្រហម ១៩៧៥-១៩៧៩
នៅ​ថ្ងៃ​ទី​ ១៧ មេសា ១៩៧៩ លោក​ស្រី​យ៉ា ជាស្វាមី​ក៏​បាត់​ខ្លួន​ទៅ​ នៅ​ពេល​ប្រតិបត្តិ​ការ​លើ​សមរភូមិ។​ ចំណែក​អ្នក​ស្រី​ រស់​ សិរីសុទ្ធា និង​កូន​ទាំង​បួន រួមទាំង​បងប្អូន និង​កូន​ក្មួយ​សរុប​ចំនួន​ ១៤ នាក់ ត្រូវ​បាន​អង្គការ​​ខ្មែរ​​បដិវត្តន៍​ ជំលៀស​ចេញ តាម​ផ្លូវ​ជាតិ​លេខ​បួន សំដៅ​ទៅ​កំពង់ស្ពឺ។ ដោយ​មូលហេតុ​ដាច់​ស្បៀង​ ថ្នាំ​សង្កូវ និង​ការ​លំបាក​នានា កូន​ទាំង​បួន​រូប​របស់​អ្នក​ស្រី​ សុទ្ធា បាន​ស្លាប់​​ម្ដង​មួយៗ ជាបន្ដបន្ទាប់​អស់​ទៅ​ ដោយ​នៅ​សល់​តែ​អ្នក​ស្រី​ម្នាក់​ឯង។ ក្រោយ​មក​ទៀត​ អង្គការ​ក៏​ចាប់​បំបែក ញែក​សាច់​ញាតិ​របស់​អ្នកស្រី ចេញ​ឆ្ងាយ​ពី​គ្នា​អស់​រលីង នៅ​សល់​តែ​ប្អូនស្រី រស់​សោភ័ណ​តែម្នាក់ ដែល​អង្គការ​ចាប់​បញ្ជូន អោយ​ទៅ​នៅ ភូមិ​ត្រពាំង​ផ្លុង​ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ ជាមួយ​អ្នកស្រី​សុទ្ធា។

នៅ​ឆ្នាំ​ ១៩៧៧ វេលា​ចូល​ឆ្នាំ​ខ្មែរ អ្នក​ស្រី​សុទ្ធា ត្រូវ​បាន​អង្គការ​បដិវត្តន៍ ចាប់​បង្ខំ​ឲ្យ​រៀប​ការ​​ជាមួយ​យោធា​មួយ​រូប​ ដែល​ពិការ​ដៃម្ខាង​ មាន​ឈ្មោះ​ថា សមមិត្ត​ត្រោក ជា​កង​កម្មាភិបាល​ជាន់​ខ្ពស់​មួយ​រូប​របស់​អង្គការ​។ ប៉ុន្ដែ​ជីវិត​អាពាហ៍ពិពាហ៍​ថ្មី​នេះ មិន​បាន​នាំ​សុភមង្គល​ល្អ​ប្រសើរ​​អ្វី​ដល់​អ្នក​ស្រី​នោះទេ ព្រោះ​តែ​ភ្លើង​ប្រចណ្ឌ​របស់​បុរស​នោះ។

អ្នក​ស្រី​ត្រូវ​បាន​មិត្ត​ត្រោក​ ប្រើ​អំពើហិង្សា​​វាយ​ដំ​អ្នក​ស្រី​ជានិច្ច​ ដោយ​សារ​ការ​ហួង​ហែង​ ប្រចណ្ឌ​នៅ​ពេល​អ្នក​ស្រី​ទទួល​ការ​សរសើរ​រាក់ទាក់​ ពីញាតិ​ផង ពេល​អ្នក​ស្រី​ឡើង​ចេញ​ច្រៀង​នៅ​មីទីង​របស់​អង្គការ​​ឬ​នៅ​ទីណា​ដែល​អង្គការ​ចាត់​តាំង​ឲ្យ​ទៅ​បំពេញ​កិច្ច។ ដោយ​ជម្លោះ​ក្ឌុង​ក្ឌាំង​ញឹកញាប់​ពេក អង្គការ​ខាងលើ​បាន​ហៅ​ អ្នកស្រី ទៅ​កសាង​អប់រំ​​ ដោយ​រំលឹក​អោយ​អ្នកស្រី គោរព​ស្វាមី​ មិន​អោយ​ឆ្លើយ​តបត​ មាន​មាត់ក​ មាន​ហិង្សា ជាមួយ​លោកយោធា​ កម្មាភិបាល នោះ​ទេ។
ប៉ុន្តែ អ្នកស្រី តាំង​ចិត្ត​អត់ធ្មត់​មិនបាន ត្បិត​ត្រូវ​ស្វាមី​វាយដំជេរ​ប្រទេច ច្រើន​ហួសប្រមាណ ក៏​តបត​ដោយ​សំដី​ខ្លះៗ ត្រឡប់ទៅវិញ ដែល​ជាហេតុ បណ្តាល​អោយ អង្គការលើ ចាប់ដាក់ទោស បញ្ជូន​ខ្លួន អោយ​ទៅ​ធ្វើការ នៅ​ភូមិ​មួយ​ផ្សេង​ទៀត​ នៅ​រវាង​ពាក់​កណ្តាល​ឆ្នាំ ១៩៧៧។​

ចាប់​តាំង​ពី​ថ្ញៃ​នោះ​មក គ្មាន​នរណា​ម្នាក់ បាន​ដឹង​ដំណឹង ពី​អ្នកស្រី​ទៀត​ឡើយ។ កាល​ពី​នៅ​សម័យ​នោះ​ ពេល​មាន​អ្នក​ស្រុក​ណា​ម្នាក់​ត្រូវ​អង្គការ​ចាត់​តាំង​​ឲ្យ​ទៅ​កាប់​ព្រៃ​ ឬ​ទៅ​បម្រើ​អង្គការ​​នៅតំបន់​ថ្មី​នោះ​មាន​ន័យ​ថា អ្នក​ស្រុក​នោះ​ជា​ជន​ដែល​ត្រូវ​អង្គការ​​យក​​ទៅ​សម្លាប់​ចោល​ហើយ​។

ប៉ុន្ដែ​​មាន​​អ្នក​ស្គាល់ ​អ្នក​ស្រី​ សុទ្ធា បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​​ដ៏ល្បីល្បាញ​រូប​នេះ ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ដោយ​រោគ​មហារីក​បំពង់​ករ​ ក្នុង​អំឡុង​ឆ្នាំ ១៩៨០៕
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា00000168
  • ថ្ងៃនេះ9
  • ម្សិលមិញ141
  • សប្តាហ៏នេះ150
  • ខែនេះ150
បណ្តាញទំនាក់ទំនងសង្គម