សេចក្តីជូនដំណឹង
  • ធ្លាប់​តែ​ឃើញ Device ប្រភេទ Phablet មួយ​ចំនួន​ជាក់​ស្ដែង​មាន​សែស្រឡាយ Galaxy Note របស់ Samsung ​មាន​ភ្ជាប់​មក​ជា​មួយ​ប៊ិច​សម្រាប់​ប្រើ​យ៉ាង​ងាយស្រួល ដោយ​ឡែក​សម្រាប់ iPad វិញ​ក៏​មិន​អន់​ដែរ គឺ​មាន​ខ្មៅដៃ​ទុក​សម្រាប់​ការងារ​គូរ​រូប​បាន​យ៉ាង​ស្ទាត់​ជំនាញ។ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន​អង់គ្លេស​ Fifty Three។ នេះ​ប្រាកដ​ជា​ត្រូវ​ចិត្ត​សម្រាប់​អ្នក​មាន​ចំណូល​ចិត្ត​ខាង​គំនូរ​ជា​មិន​ខាន ព្រោះ​ខ្មៅដៃ​ដែល​គេ​ឱ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Pencil នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​គូរ​គំនូរ។ ខ្មៅដៃ​នេះ​មាន​សណ្ឋាន​ទ្រវែង​ហើយ​មាន​មុំ​កែង ផលិត​ពី​ឈើ ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​ចន្លោះ​ក្បែរ​ ៥០ដុល្លារ​ទៅ ៦០ដុល្លារ។
​រំលឹក​​​កំពូល​តារា​​​​​សម្ដែង​​​ធ្វើ​ឱ្យ​អ្នក​ផ្ទុះ​សំណើច​​​​ឥត​ឈប់​ អាម៉ាប់
នៅ​ពេល​ដែល​​និយាយ​ពី​​ឈ្មោះ ​ហុង ជីបាវ​​ ​​​​ឬ​អាម៉ាប់​ ​​ប្រិយមិត្ត​​ប្រាកដ​ជា​នឹក​ឃើញ​សកម្មភាព​កំប្លែងៗ​​ ដែល​ស្ទើរ​តែ​គ្មាន​ភាព​យន្ត​ណា​ដែល​មា​ន​វត្តមាន​​​គេ​​ហើយ​ ​​​មិន​ធ្វើ​ឱ្យ​ទស្សនិកជន​ មិន​ផ្ទុះ​​សំណើច​មិន​បាន​ណាស់។ ​​​​​​​ហុង​ ជីបាវ​ ​លេច​មុខ​​​ក្នុង​ភាពយន្ត​ភាគ​ច្រើន​​ជា​រឿង​​វាយ​តប់​ទាត់​ធាក់​ ​លាយ​ឡំ​​នឹង​​ឈុត​​ឆាក​កំប្លែង។
​​​​​


​​ហុង ជីបាវ​ ឬ​អាម៉ាប់​ ​មាន​ឈ្មោះ​​​ថា​​ ​Sammo Hung។ ​​គាត់​​ជា​តារា​​សម្ដែង​ផង​​​ ​ជា​ចាងហ្វាង​ផលិតកម្ម​ផង​​ ​​​ហើយ​ក៏​អ្នក​ចេះ​ក្បាច់​គុន​​​ពិត​​ៗ​ដែរ។ ​ សាម៊ូហុង​ ​កើត​នៅ​ថ្ងៃ​ទី៧​ ខែមករា ឆ្នាំ​១៩៥២​ ​នៅ​ទី​ក្រុង​ហុង​កុង។ កំពូល​តារា​សម្ដែង​ម្នាក់​នេះ​ ​​​​មាន​​អាយុ​​បង​កំពូល​តារា​សម្ដែង​​​​​ឈិន​ឡុង​​តែ​ពីរ​ឆ្នាំ​​ប៉ុណ្ណោះ​ តែ​​​​​គេ​ទាំង​ពីរ​​ជា​​មិត្តភ័ក្ដិ​​ជិត​ស្និទ្ធ​នឹង​​គ្នា​តាំង​ពី​នៅ​ជា​សិស្ស​​សាលា​​​នាដកម្ម​ចិន​​ជាន់​ខ្ពស់​ (China Drama Academy) ​មក​​ម៉្លេះ​។

​​ក្នុង​ជំនាន់​​​នោះ​​ មាន​សិស្ស​សាលា​​​​​នាដកម្ម​ជាន់​ខ្ពស់​​​បី​នាក់​ មាន​ឈ្មោះ​បោះ​សំឡេង​ទូទាំង​ពិភពលោក​រហូត​មក​ដល់​​សព្វ​ថ្ងៃ​ ក្នុង​នោះ​មាន​ ​អាម៉ាប់​​ ​ឈិន​ឡុង​ និង​​យិន​ ពាវ​ (Yuen Biao)​ និង​តារា​​សម្ដែង​ជា​ច្រើន​នាក់​​ទៀត។ ​អ្នក​​ទាំង​បី ​​ជា​សិស្ស​រួម​សាលា​ ​​​និង​ជា​សិស្ស​ពូកែ​​​​ផ្នែក​សម្ដែង​​​ ក្នុង​ចំណោម​សិស្ស​ពូកែ​ទាំង​ ៧​នាក់​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ ​ ​ក្រុម Seven Little Fortune។​​​
ប្រវត្តិ​សង្ខេប​
នៅ​ឆ្នាំ​១៩៦១ ​អាម៉ាប់ មាន​អាយុ​​ ​៩ឆ្នាំ​ ​ ​​ត្រូវ​បាន​ឪពុក​ម្ដាយ​​​បញ្ជូន​​ទៅ​រៀន​នៅ​សាលា​​នាដកម្ម​ ជាន់​ខ្ពស់​ China Drama Academy។ ​​​​នៅ​ទី​នោះ​ ​គេ​បាន​ចំណាយ​​ពេល​​អស់​ ៧​ឆ្នាំ។ ​ ​

​​​គាត់​ចាប់​ផ្ដើម​​​ប្រឡូក​​​​​អាជីព​ជា​តារា​សម្ដែង​តាំង​ពី​​​​​អាយុ​១២​​ឆ្នាំ​មក​ម្ល៉េះ។ ​​​នៅ​អាយុ​បាន ​​១៤​ឆ្នាំ ​គ្រូ​របស់​គាត់​បាន​ជ្រើស​រើស​​​ឲ្យ​ចូល​​សម្ដែង​​​ក្នុង​ឈុត​​គ្រោះ​ថ្នាក់​ មួយ​​ឲ្យ​​ក្រុមហ៊ុន​ថត​កុន​​​មួយ​នៅ​ហុង​កុង​ (ជា​តួ​សម្ដែង​​ជំនួស)។ ការ​​សម្ដែង​​នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​​ផលិតករ​ភាពយន្ត។

មុន​ពេល​​​ឈប់​រៀន​ អាប៉ាប់ មាន​​របួស​ជា​ទម្ងន់​​ ហើយ​​បាន​សម្រាក​នៅ​លើ​គ្រែ​អស់​រយៈ​ពេល​ជាច្រើន​​ខែ​។ ​ក្នុង​កំឡុង​ពេល​ដេក​ឈឺ​លើ​គ្រែ​​ ​​​ទម្ងន់​​​បាន​​ឡើង​ជា​លំដាប់​ ធ្វើ​​ឲ្យ​​​ Hung ​​មាន​មាឌ​ធំ​​តាំង​ពី​ពេល​នោះ​រហូត​មក​។ Hung បាន​ឈប់​រៀន​​ត្រឹម​ អាយុ​ ១៦ឆ្នាំ​។ ​
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា00000202
  • ថ្ងៃនេះ43
  • ម្សិលមិញ141
  • សប្តាហ៏នេះ184
  • ខែនេះ184
បណ្តាញទំនាក់ទំនងសង្គម