សេចក្តីជូនដំណឹង
  • ធ្លាប់​តែ​ឃើញ Device ប្រភេទ Phablet មួយ​ចំនួន​ជាក់​ស្ដែង​មាន​សែស្រឡាយ Galaxy Note របស់ Samsung ​មាន​ភ្ជាប់​មក​ជា​មួយ​ប៊ិច​សម្រាប់​ប្រើ​យ៉ាង​ងាយស្រួល ដោយ​ឡែក​សម្រាប់ iPad វិញ​ក៏​មិន​អន់​ដែរ គឺ​មាន​ខ្មៅដៃ​ទុក​សម្រាប់​ការងារ​គូរ​រូប​បាន​យ៉ាង​ស្ទាត់​ជំនាញ។ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន​អង់គ្លេស​ Fifty Three។ នេះ​ប្រាកដ​ជា​ត្រូវ​ចិត្ត​សម្រាប់​អ្នក​មាន​ចំណូល​ចិត្ត​ខាង​គំនូរ​ជា​មិន​ខាន ព្រោះ​ខ្មៅដៃ​ដែល​គេ​ឱ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Pencil នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​គូរ​គំនូរ។ ខ្មៅដៃ​នេះ​មាន​សណ្ឋាន​ទ្រវែង​ហើយ​មាន​មុំ​កែង ផលិត​ពី​ឈើ ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​ចន្លោះ​ក្បែរ​ ៥០ដុល្លារ​ទៅ ៦០ដុល្លារ។
តើមើលថែដើមទ្រូងយ៉ាងណាឱ្យបានស្អាត?
វិធីងាយៗចំនួនបីដូចតទៅនេះអាចជួយ ធ្វើឱ្យដើមទ្រូងរបស់អ្នកស្អាតជានិច្ច:
១.ផ្អាកជក់បារី: ការជក់បារីធ្វើឱ្យស្បែក ដើមទ្រូងស្ងួតក្រៅពី នេះបារីក៏បំផ្លាញទៅដល់ខូឡា ចេនដែលជួយធ្វើឱ្យស្បែកភ្លឺថ្លា។ បើជក់បារីយូរៗទៅ ស្បែកអាចជ្រីវជ្រួញ កើតមានអុជក្រហមៗ ដែលកើតឡើងដោយ សរសៃឈាមឆ្មារៗបែក។
២.ចៀសចេញពីពន្លឺថ្ងៃ: ស្បែកត្រង់បរិវេណដើមទ្រូងស្ដើងប្រហាក់ប្រហែល
នឹងស្បែកមុខការហាលថ្ងៃមិនចាំបាច់យូរពេកនោះទេ ពោលគឺត្រឹមតែ១៥នាទីជាការល្អ។ បើសិនជាសម្បុរស្បែករបស់អ្នកមានពណ៌ស ក៏អាចធ្វើឱ្យខូចស្បែកដែរដូចជាធ្វើឱ្យមានអុជៗពណ៌ត្នោត ធ្វើឱ្យស្បែកជ្រីវជ្រួញមុនវ័យនឹងគ្រោះថ្នាក់ដល់DNA ដោយ ធ្វើឱ្យDNA ប្រែប្រួល និងធ្វើឱ្យកើតជំងឺមហារីកបាន។ ពេលណាក៏ដោយ នៅពេលចេញទៅត្រូវពន្លឺថ្ងៃ អ្នកគួរការពារស្បែក ដោយការលាបក្រែមការពារស្បែកទោះបីជា អ្នកពាក់អាវយឺតពណ៍ស្រទន់ ឬ អាវកាក់ក៏ដោយ អ្នកគួរតែលាបក្រែមការពារកម្ដៅថ្ងៃ ផងដែរព្រោះក្រណាត់ដែលយកមកធ្វើសម្លៀកបំពាក់ទាំងនេះមិនក្រាស់នោះទេ ហើយកាំរស្មីUVពីព្រោះអាទិត្យអាចចាំងទម្លុះចូលដល់បាន។
៣.ធ្វើឱ្យមានសំណើម:រឿងនេះចាំបាច់ណាស់ពិសេសនៅរដូវរងារដែលសំណើម នៅក្នុងបរិយាកាសមានតិចទើបធ្វើឱ្យស្បែកស្ងួតខុសពីប្រក្រតី។ ក្រោយពីងូតទឹក និងមុនពេលចូលដេក គួរលាបឡេ ប្រភេទដែលគ្មានក្លិនដើម្បីថែទាំស្បែកឱ្យមានសំណើមជានិច្ច៕
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា00000220
  • ថ្ងៃនេះ61
  • ម្សិលមិញ141
  • សប្តាហ៏នេះ202
  • ខែនេះ202
បណ្តាញទំនាក់ទំនងសង្គម