ហ្គេម Plants vs. Zombies កែប្រែច្រើន រហូតដល់កាន់កាំភ្លើងបាញ់គ្នា
បន្ទាប់ពី PopCap and Electronic Arts បានអះអាងបញ្ជាក់ប្រាប់ពីហ្គេម Plants vs. Zombies: Garden Warfare ពិតជានឹងមានលេងបាននៅលើឧបករណ៍ហ្គេម Xbox One និង Xbox 360 មក ថ្ងៃនេះក្រុមហ៊ុនបានបញ្ចេញឈុតវីដេអូបង្ហាញពីទិដ្ឋភាពសង្គ្រាមបាញ់ប្រហារគ្នាយ៉ាងជក់ចិត្ត។Plants vs. Zombies: Garden Warfare ក៏ជាប្រភេទហ្គេមចម្បាំងរវាងផ្កា និងខ្មោច តែការលេងមានលក្ខណៈខុសប្លែកពីហ្គេម Plants vs. Zombies ទាំងវគ្គ១ និងវគ្គ២ ព្រោះហ្គេមថ្មីសម្រាប់លេងនៅលើ Game Console ខាងលើមានលក្ខណៈបាញ់ប្រហារ។ តាមប្រភពបានឱ្យដឹងថា ហ្គេមថ្មីនេះ នឹងចេញឱ្យលេងបាននៅលើ Xbox One និង Xbox 360 ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ក្រោយនេះ ហើយបន្ទាប់នឹងមាននៅលើ PC។
យ៉ាងណាមិញ ដើម្បីស្រាយចម្ងល់ប្រភេទនៃការកម្សាន្តបាញ់គ្នាជក់ចិត្តយ៉ាងណានោះ ក្រុមហ៊ុន EA និង PopCap បានចេញវីដេអូរយៈពេលជាង ៩ នាទីដូចខាងក្រោម៖
មើលផ្សេងៗទៀត
| First12 Next Last(16 Items) |
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00000221
- ថ្ងៃនេះ62
- ម្សិលមិញ141
- សប្តាហ៏នេះ203
- ខែនេះ203
បណ្តាញទំនាក់ទំនងសង្គម

