កំពូលមនុស្សបរាជ័យដ៏សែនជោគជ័យ
កំពូលមនុស្សបរាជ័យដ៏សែនជោគជ័យ Trackbackផ្សាយក្នុងផ្នែក រសជីវិត ដោយ prak.chanseyha កាលពី 65 days ago 13 Comment(s)
បរាជ័យ ជាឧបសគ្គចម្បងដែលអាចរារាំងមនុស្សមិនឲ្យបន្តក្ដីស្រមៃ ហើយអាចនាំទៅរកការដួលរលំក្នុងមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។ តើអ្នកធ្លាប់សួរខ្លួនឯងទេថា អ្នកធ្លាប់ទទួលបរាជ័យប៉ុន្មានដងហើយក្នុងឆាកជីវិតរបស់អ្នក? តើជោគជ័យដែលអ្នកទទួលបាន ជាជោគជ័យដ៏អស្ចារ្យឬយ៉ាងណា? បើអ្នកជួបបរាជ័យច្រើនដងក្នុងឆាកជីវិតតើអ្នកសម្រេចចិត្តបោះបង់ ក្ដីស្រមៃរបស់អ្នកឬត្រូវបន្ត?
Sabay នឹងនាំមិត្តអ្នកអានទៅជួបមនុស្សដ៏អស្ចារ្យម្នាក់ ក្នុងប្រវត្តិសាស្ត្រអាមេរិកដែលជួបរឿងបរាជ័យម្ដងហើយម្ដងទៀត ក្នុងឆាកជីវិតរបស់លោក ប៉ុន្តែការតស៊ូជម្នះដោយពុំបោះបង់ក្ដីស្រមៃ បានធ្វើឲ្យរូបលោកសម្រេចជោគជ័យដ៏ត្រចះត្រចង់។ តើបុគ្គលម្នាក់នោះជានរណា? ខាងក្រោមនេះ ជាបញ្ជីនៃជោគជ័យ និងបរាជ័យរបស់បុគ្គលរូបនោះ។
អាន៖ លុយ៥០ដុល្លារធ្វើឲ្យជនភៀសខ្លួនកម្ពុជាម្នាក់ក្លាយជាថៅកែក្រុមហ៊ុន
ឆ្នាំ ១៨៣២ បាត់បង់ការងារ
ឆ្នាំ ១៨៣២ បរាជ័យក្នុងការបោះឆ្នោតធ្វើជាមន្ត្រីផ្នែកច្បាប់
ឆ្នាំ ១៨៣៣ បរាជ័យក្នុងមុខជំនួញ
ឆ្នាំ ១៨៣៤ ត្រូវជាប់ឆ្នោតជាមន្ត្រីផ្នែកច្បាប់
ឆ្នាំ ១៨៣៥ សង្សារនាង Ann Rutledge បានស្លាប់
ឆ្នាំ ១៨៣៦ ស្ទើរបាត់បង់ក្ដីសង្ឃឹមទាំងស្រុងក្នុងជីវិត
ឆ្នាំ ១៨៣៨ ចាញ់ការប្រកួតបញ្ចេញមតិ
ឆ្នាំ ១៨៤៣ បរាជ័យក្នុងការឈរឈ្មោះជាប្រធានសមាជជាតិ
ឆ្នាំ ១៨៤៦ ជាប់ជាប្រធានសមាជជាតិ
ឆ្នាំ ១៨៤៨ ចាញ់ការឈរឈ្មោះជាប្រធានសមាជលើកទី២
ឆ្នាំ ១៨៤៩ ត្រូវបានបដិសេធជាមន្ត្រីសុរិយោដី
ឆ្នាំ ១៨៥៤ បរាជ័យការបោះឆ្នោតព្រឹទ្ធសភា
ឆ្នាំ ១៨៥៦ បរាជ័យក្នុងការឈរឈ្មោះជាអនុប្រធានាធិបតី
ឆ្នាំ ១៨៥៨ បរាជ័យការបោះឆ្នោតព្រឹទ្ធសភាជាលើកទីពីរ
ឆ្នាំ ១៨៦០ ត្រូវបានបោះឆ្នោតជាប្រធានាធិបតីអាមេរិក
បុគ្គលម្នាក់នោះគឺ លោក Abraham Lincoln ប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក និងជាបុគ្គលម្នាក់ដែលគេស្គាល់ថាជាមនុស្សដ៏មានឥទ្ធិពលក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ បន្ទាប់ពីបានអានដំណាក់កាលជោគជ័យ និងបរាជ័យបស់លោក Abraham Lincoln ហើយ តើមិត្តអ្នកអាននឹងបោះបង់ក្ដីស្រមៃរបស់អ្នកដោយសារតែការញាំញីដោយបរាជ័យម្ដងជាពីរដងក្នុងឆាកជីវិតនោះទេ?
មើលផ្សេងៗទៀត
| First12 Next Last(16 Items) |
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00000172
- ថ្ងៃនេះ13
- ម្សិលមិញ141
- សប្តាហ៏នេះ154
- ខែនេះ154
បណ្តាញទំនាក់ទំនងសង្គម

