25/08/2020
រូបភាពដកស្រង់ចេញពីវីដេអូ Keep It Real Online។ រូបថត Youtube
ក្រុងវែលីងតោន៖ ការផ្សព្វផ្សាយរបស់រដ្ឋាភិបាលនូវែសេឡង់ដែលបង្ហាញពីតារាសិច២ នាក់នៅផ្ទះក្មេងប្រុសម្នាក់បានជួយឲ្យយុទ្ធនាការសុវត្ថិភាពតាមអនឡាញថ្មីមានការចាប់អារម្មណ៍ខ្លាំង។
វីដេអូ «Keep It Real Online»បានបង្ហាញពីតួកុនសិចអាក្រាត២ នាក់ត្រូវបានទទួលដោយអ្នកម្ដាយក្មេងប្រុសនោះមុនពេលកុមាររូបនេះដើរចេញមកជួបអ្នកទាំង២ ក្នុងសភាពភាំងស្មារតី ខណៈដៃម្ខាងកាន់កុំព្យូទ័រយួរដៃជាប់។
ស្ដ្រីអ្នកនាំពាក្យឲ្យរដ្ឋាភិបាលនូវែលសេឡង់បាននិយាយថាវីដេអូផ្សព្វផ្សាយនេះគឺជាផ្នែកមួយនៃយុទ្ធនាការដើម្បីជួយឪពុកម្ដាយដោះស្រាយបញ្ហាប្រឈមលើអនឡាញរួមទាំងការលួងលោមក្មេង ដើម្បីសិចតាមអនឡាញ ការប្រមាថមាក់ងាយនិងរូបភាពអាសអាភាស។
វីដេអូនោះមានអ្នកចូលទស្សនារាប់លានដងតាំងពីបើកយុទ្ធនាការប្រមាណ១០ ថ្ងៃមុន។
ស្ដ្រីអ្នកនាំពាក្យរូបនេះ បាននិយាយថា៖ «ការប្រតិកម្មចំពោះយុទ្ធនាការមានចំនួនច្រើនលើសលប់។១ សប្ដាហ៍កន្លះដំបូងនៃយុទ្ធនាការវីដេអូផ្សព្វផ្សាយនេះត្រូវបានគេចូលទស្សនាសរុប ១១ លានដង»។
យុទ្ធនាការផ្សព្វផ្សាយចំណេះដឹងអំពីរូបភាពអាក្រាតមានអ្នកចូលទស្សនាជាង២,៥ លានដងលើយូធូប គិតត្រឹមថ្ងៃទី ២៥ ខែមិថុនា។
ស្ដ្រីអ្នកនាំពាក្យបានបន្ដថា៖ «ក្នុងករណីការផ្សព្វផ្សាយអាសអាភាសវាបានទាក់ទាញចំណាប់អារម្មណ៍ចំពោះរឿងរ៉ាវសង្គមពិតថាក្មេងៗជាច្រើនរៀនប្រព្រឹត្ដិផ្លូវភេទតាមភាពយន្ដសិច។វាអាចធ្វើឲ្យប៉ះពាល់ដល់កុមារ និងបញ្ជូនសារមិនល្អអំពីអត្ថន័យរូបភាពអាក្រាត និងសិចចំពោះក្មេងៗ»។
យុទ្ធនាការនេះគ្រោងនឹងបន្ដរហូតដល់ដំណាច់ខែកក្កដា៕ AFP/HR
From: phnom penh post
- មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!
- វិធីងាយៗ ៥យ៉ាងនេះ អាចជួយឲ្យបបូរមាត់អ្នក ឡើងពណ៌ផ្កាឈូក បែបធម្មជាតិបាន!
- អន់ចិត្ត មិត្តភក្តិចំអកពេក នារីវ័យក្មេងម្នាក់ ខំប្រឹងសម្រកទម្ងន់ រហូតក្លាយជាស្រីស្អាត
- មនុស្សស្រីគ្រប់រូប សុទ្ធតែអាចស្រស់ស្អាតដូចតារាបាន ដោយគ្រាន់តែតុបតែង ឲ្យត្រូវនឹងមុខរបស់ខ្លួន!
- ផ្លែឈើទាំងនេះគួរមានក្នុងរបបអាហារប្រចាំថ្ងៃ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព
- ឈឺចាប់ ពេលរួមភេទ មានរោគសញ្ញាអ្វីខ្លះ?
- វិធីដើម្បីទទួលបានទម្រង់មុខអក្សរVដ៏ពេញនិយមនៅអាស៊ី
- យុវតីសម័យថ្មីវៀតណាម ចុះអប់រំក្មេងជំទង់ពីបញ្ហាផ្លូវភេទដ៏រសើបក្នុងសង្គម
- អប់សក់ ដោយចេកអំបូង
- សកម្មភាពសិច១០យ៉ាងល្អតែទ្រឹស្ដី បើអនុវត្តអាចគ្រោះថ្នាក់
- បញ្ហាសុដន់ដែលស្ត្រីគួរប្រយ័ត្ន
- ព្យាបាលបញ្ហាពោះយារធ្លាក់ក្រោយសម្រាលបុត្រ
- វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់
- ឱសថជំនួយផ្លូវភេទនារីក្រោមរូបភាពជាថ្នាំបាញ់ច្រមុះ
- អត្ថប្រយោជន៏សុខភាពទាំង ១០យ៉ាងដែលទទួលបានពី មើមរមៀត
- ទម្រង់មុខអក្សរVពេញនិយមនៅអាស៊ី
- ពេលណាគួររួមភេទនិងពេលណាគួរបង្ហាញក្ដីស្រឡាញ់?
- កាត់បន្ថយមុខមុនធ្វើឱ្យស្បែកស្រស់ថ្លាដោយផ្លែស្វាយ
- ស្ត្រីមួយចំនួន មានការឈឺចាប់ នៅពេលរួមភេទ
- ការបំបាត់ខ្លាញ់ដោយពុំវះកាត់មានសុវត្ថិភាពទេ?
- ចំនួនអ្នកទស្សនា06280354
- ថ្ងៃនេះ3627
- ម្សិលមិញ8499
- សប្តាហ៏នេះ34035
- ខែនេះ187069

